Activities

Livelihood Training Workshop on Chicken and Pig raising to Victims and Victims'family

August 26th to 28th, the Chicken and Pig raising Training was conducted three days by CCPCR under cooperation and support by USAID throw Winrock International. The 33 trainees are CCPCR's beneficiaries from Svay Rieng, Kampong Speu, Prey Veng, Kboung Khmom, and Mondulkiri province. They live in poor situation which have risk of migration and human trafficking, so this three days training is important to build their capacity building on livelihood.

អង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ (CCPCR) បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី 26 ដល់ 28 ខែសីហា ស្ដីពីការធ្វើកសិកម្មចិញ្ចឹមសត្វ ដល់ក្រុមគោលដៅរបស់ខ្លួន។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដោយមានកិច្ចសហប្រតិបត្តិការ និងគាំទ្រដោយគម្រោងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា (CTIP) ដែលជាដៃគូនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) ដោយបានផ្ដល់ជំនួយតាមរយៈអង្គការអន្តរជាតិវិនរ៉ក់ Winrock International។
វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីអតិថិជនរបស់អង្គការ CCPCR ចំនួន 33នាក់ ដែលមកពីខេត្តស្វាយរៀង, កំពង់ស្ពឺ ព្រៃវែង ត្បូងឃ្មុំ កំពង់ឆ្នាំ និងខេត្តមណ្ឌលគិរី ហើយពួកគេគឺជាក្រុមគោលដៅ រស់នៅក្នុងស្ថានភាពក្រីក្រ ប្រឈមជីវភាពខ្វះខាត់ ប្រឈមនឹងការធ្វើចំណាកស្រុក ឬងាយរងគ្រោះពីការជួញដូរមនុស្សជាដើម។
កន្លងមកពួកគេតែងធ្វើការចិញ្ចឹមសត្វតាមបែបប្រពៃណី ហើយសត្វរបស់ពួកគេប្រឈមនឹងជំងឺគ្រប់ប្រភេទ ធ្វើឲ្យពួកគេមិនអាចទទួលបានផលច្រើន ទើបមានជីវភាពខ្វះខាត់។ ដូច្នេះហើយទើបថ្នាក់ដឹកនាំនៃអង្គការ CCPCR ផ្ដួចផ្ដើមរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះឡើង ដើម្បីផ្ដល់ចំណេះដឹងថ្មីពីការចិញ្ចឹមសត្វឲ្យទទួលបានផលច្រើន អាចផ្លាស់ប្តូរជីវភាពពួកគេ និងកាត់បន្ថយការចំណាកស្រុក។